ពេលដែលមនុស្សស្រីលែងរករឿងអ្នក នោះបញ្ជាក់ថាគេអស់ចិត្តពីអ្នកហើយ

– ពេលដែលមនុស្សស្រីប្រែប្រួល គឺពិតជាមិនអាចត្រលប់ឱ្យដូចដើមបានទេ! – ពេលដែលនាងលែងរករឿងឈ្លោះនឹងអ្នក គឺនាងឈប់ស្រលាញ់អ្នកហើយ! – ពេលដែលនាងលែងរអ៊ូដាក់អ្នក គឺចិត្តរបស់នាងបានស្លាប់បាត់ហើយ! – ពេលដែលនាងលែងស្រក់ទឹកភ្នែកដោយសារអ្នក គឺនាងលែងមានចិត្តអ្វីលើអ្នកទៀតហើយ! – ពេលដែលនាងឈប់ម្ង៉ិម្ញ៉ក់ដាក់អ្នក នាងលែងត្រូវការភាពចាប់អារម្មណ៍ពីអ្នកទៀតហើយ! – ពេលដែលនាងលែងត្រូវការឱ្យអ្នកកំដរ គឺនាងបានអស់សង្ឃឹមបាត់ទៅហើយ! – ពេលដែលនាងលែងនិយាយរឿងអនាគតជាមួយនឹងអ្នក គឺនាងកំពុងបានឃ្លាតឆ្ងាយពីអ្នកហើយ! – ពេលដែលនាងលែងចែករំលែករឿងរីករាយជាមួយអ្នក នាងបានអស់ជំនឿចិត្តទៅលើអ្នកហើយ! #មនុស្សត្រូវរៀនចេះពីការផ្តល់តម្លៃដល់ខ្លួនឯង – ពេលដែលនាងមិនខ្វល់មិនខលរកអ្នក គឺនាងលែងយកចិត្តទុកដាក់នឹងអ្នកទៀតហើយ! – ពេលដែលនាងធ្វើការសម្រេចចិត្តក្នុងរឿងណាមួយដោយគ្មានវត្តមានអ្នក គឺនាងលែងត្រូវការអ្នកទៀតហើយ! – ពេលដែលនាងរងការឈឺចាប់ ហើយនៅតែអាចញញឹមបាន គឺនាងបានមើលឆ្លុះថាអ្នកជាមនុស្សបែបណាហើយ! – ពេលដែលនាងនៅក្បែរអ្នកចេះតែស្ងៀមស្ងាត់មិនមាត់ករនោះ គឺអ្នកលែងមានវត្តមាននៅក្នុងចិត្តនាងហើយ! សូមអ្នកជឿចុះថា នាងនឹងត្រៀមខ្លួនចាកចេញពីរូបអ្នកដោយគ្មានការស្តាយស្រណោះអ្វីទាំងអស់ ការបង្ហាញចេញនូវក្តីស្រលាញ់ គឺមានតែមួយទេ ៖ គឺចង់នៅជាមួយអ្នកជារៀងរហូត! ខ្ញុំចាក់ទឹកក្តៅ១កែវឱ្យអ្នក តែអ្នកបែរជាចង់ញុំាភេសជ្ជៈផ្សេងទៅវិញ ដូច្នេះអ្នកនឹងដាក់វានៅមួយកន្លែង តែអ្នកត្រូវដឹងថា ភេសជ្ជៈ កាន់តែផឹកគឺកាន់តែស្រែកទឹក ដូច្នេះអ្នកនឹងនឹកឃើញដល់ទឹកក្តៅមួយកែវនោះជាមិនខាន។ អ្នកយល់ថាទឹក១កែវនោះនៅក្តៅឧណ្ហៗនៅឡើយ តែពេលដែលលើកយកមកផឹក គឺបានត្រជាក់អស់ទៅហើយ ពេលដែលទឹកត្រជាក់ហើយ … Continue reading ពេលដែលមនុស្សស្រីលែងរករឿងអ្នក នោះបញ្ជាក់ថាគេអស់ចិត្តពីអ្នកហើយ